ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកគ្រឿងឧបភោគបរិភោគ ​ឧបត្ថម្ភជូនរដ្ឋបាលឃុំជើងគោ និងពលរដ្ឋជួបការខ្វះខាត

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វ៉ី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) និងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី បានចាត់តំណាង របស់លោក គឺលោក អ៉ឹង ហ៊ុយកៅ ​ឲ្យនាំយកជំនួយជាស្បៀងអាហារ ទៅផ្តល់ជូនរដ្ឋបាលឃុំជើងគោ សម្រាប់ចែកជូនដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋ ដែលមានវិជ្ជមាន​ជំងឺកូវីដ-១៩ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដែលកំពុងត្រូវការស្បៀងអាហារជាចាំបាច់។

គ្រឿងឧបភោគបរិភោគ ដែលលោកឧកញ៉ា ទៀ វិចិត្រ ​និង ភរិយា បានឧបត្ថម្ភជូនរដ្ឋបាលឃុំជើងគោពេលនេះ រួមមាន៖

១- អង្គរ ចំនួន៥តោន
២- មី ចំនួន ៥០កេះធំ ស្មើនឹង ៣០០កេះកូច
៣- ត្រីខ ចំនួន ៥០កេះធំ ស្មើនឹង ៥០០០កំប៉ុង
៤- សាច់ក្រក ចំនួន ២៥០គីឡូ
៥- ត្រីងៀត ចំនួន ២៥០គីឡូ

នាឱកាសនោះ លោក ទុន ជា តំណាងឱ្យអាជ្ញាធររដ្ឋបាលឃុំជើងគោ និងប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋាននេះ​ បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ​ និងភរិយា ហេង គីមជី ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ សូមជួបតែសេចក្តីសុខ និងមានសុខភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង