រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៥៨៨នាក់ទៀត, ជាសះស្បើយ​៤១៥នាក់ និងស្លាប់​៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៨៨នាក់ទៀត, ជាសះស្បើយ ៤១៥នាក់ និងស្លាប់ ០៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៦៨នាក់ និងអ្នកដំណើរពីបរទេស ២០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ២៨,៨២៥នាក់- អ្នកជាសះស្បើយ ២១,៣១៥នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ២០៣នាក់៕

អត្ថបទដែលជាប់ទាក់ទង