​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺលើករណី​លោក ហេង ប៊ុនទី មេបញ្ជាការPMខេត្តព្រះសីហនុ ឃាត់ខ្លួនមន្ត្រីគយខេត្តកោះកុង

រាជធានីភ្នំពេញ៖ ក្រោយពេល មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុងម្នាក់ឈ្មោះ សិទ្ធិ កូសាំងស៊ីន បានផ្តល់សម្ភាសដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២១ ដោយបានចោទ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ថាបានបញ្ជាឲ្យកូនចៅ នាំខ្លួនរបស់លោក ទៅវាស់កំពស់ និងសួរចម្លើយអស់រយៈពេលប្រមាណ ០៣ម៉ោង ដែលលោកចាត់ទុកជាការប្រមាថដល់រូបលោកមន្ត្រីរាជការ ហើយរកចាប់កំហុស​មិនឃើញរួចមក..។  ងាកទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសឯណោះវិញ គឺនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២១នេះ ​បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជាការឆ្លើយតបទៅនឹងការចុះផ្សាយ របស់បណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលផ្សាយពាក់ព័ន្ធ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធ៌ម នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ​ឃាត់ខ្លួនបុគ្គលម្នាក់ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស ជាមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ដោយនាំមកសួរចម្លើយទាក់ទិនបញ្ហាមួយចំនួន និងយោងតាមលិខិត របស់ឈ្មោះ សិទ្ធិ កូសាំងស៊ីន ដែលបានដាក់មកកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២១។

​កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈអ្នកនាំពាក្យ បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ ដើម្បីបំភ្លឺករណីខាងលើ ដូចខាងក្រោម​​៖

អត្ថបទដែលជាប់ទាក់ទង