រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី៥៧៩នាក់ទៀត, ជាសះស្បើយ៨៧៣នាក់ និងស្លាប់៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥៧៩នាក់ទៀត, ជាសះស្បើយចំនួន ៨៧៣នាក់ និងស្លាប់ ០៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៥៨នាក់ និងអ្នកដំណើរពីបរទេស ២១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៩,៤០៤នាក់- អ្នកជាសះស្បើយ ២២,១៨៨នាក់ និងមានអ្នកស្លាប់ ២០៩នាក់៕

អត្ថបទដែលជាប់ទាក់ទង