លោកបណ្ឌិត ចាន់ សំអាន ថ្លែងអំណរគុណសប្បុរសជន ចូលរួមឧបត្ថម្ភ និងជូនពរឲ្យរូបលោក ឆាប់ជាសះស្បើយពីជំងឺ..

ខេត្តព្រះសីហនុ៖ លោកសាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន ថ្លែងអំណរគុណសប្បុរសជន ដែលបានផ្ញើសារជូនពរឲ្យរូបលោក ឆាប់ជាសះស្បើយពីជំងឺ ជាពិសេសបានផ្ញើសារជូនពរថ្ងៃគម្រប់ខួប ០៩ឆ្នាំ នៃពិធីរៀបអាពាហ៍ពិពាហ៍ របស់លោក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ចាន់ សំអាន ក៏បានបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធ និងទេវត្តាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសប្បុរសជន ក៏ដូចជាបងប្អូន ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ សូមមានសុខភាពល្អ និងពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង