រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៦៩០នាក់ទៀត, ជាសះស្បើយ៤៤៨នាក់ និងស្លាប់៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៩០នាក់ទៀត, ជាសះស្បើយ ៤៤៨នាក់ និងស្លាប់ ០៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦៣៥នាក់ និងអ្នកដំណើរពីបរទេស ៥៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ៣០,០៩៤នាក់- អ្នកជាសះស្បើយ ២២,៦៣៦នាក់ និងអ្នកស្លាប់ ២១៤នាក់៕

អត្ថបទដែលជាប់ទាក់ទង