រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៧៥០នាក់ទៀត, ជាសះស្បើយ៦៥៣នាក់ និងស្លាប់១០នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាក បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងថ្មី ៧៥០ នាក់ទៀត, ជាសះស្បើយ ៦៥៣នាក់ និងស្លាប់ ១០នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧១៦នាក់ និង អ្នកដំណើរពីបរទេស ៣៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣១,៤៦០នាក់។ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ២៤,០៤២នាក់ និងមានអ្នកស្លាប់សរុបចំនួន ២៣០នាក់៕

អត្ថបទដែលជាប់ទាក់ទង