រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលជំនួយមនុស្សធម៌ពីសប្បុរសជន..

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញទទួលជំនួយមនុស្សធម៌ពីលោក នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះ លោកនាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ដែលបានឧបត្ថម្ភសម្ភារ: និងថវិកាជូនដល់ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ សម្រាប់ចែកជូន បងប្អូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ។

ជំនួយដែលរដ្ឋបាលខេត្តព្រះសីហនុ ទទួលបានរួមមាន៖ អង្ករចំនួន ១០.០០០គីឡូក្រាម, ទឹកពិសាបរិសុទ្ធចំនួន ២០០កេស, មីជាតិចំនួន ២០០កេស, ទឹកត្រី និងទឹកស៊ីអ៉ីវ ចំនួន ២០០យួរ និង ថវិកា ចំនួន ១០.០០០.០០០រៀល៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង