រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៨៨៦នាក់ទៀត, ជាសះស្បើយ៧៨១នាក់ និងស្លាប់៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ង៌មាន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨៨៦នាក់ទៀត, ជាសះស្បើយ ៧៨១នាក់ និងស្លាប់ ០៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៨៥៦នាក់ និងអ្នកដំណើរពីបរទេស ៣០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣៣,០៧៥នាក់- អ្នកជាសះស្បើយ ២៥,៥៤៤នាក់ និងមានអ្នកស្លាប់ ២៤២នាក់៕

អត្ថបទដែលជាប់ទាក់ទង