រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៥៣៨នាក់ទៀត, ជាសះស្បើយ៥៣៤នាក់ និងស្លាប់១០នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៣៨នាក់ទៀត, ជាសះស្បើយ ៥៣៤នាក់ និងស្លាប់ ១០នាក់។ ក្នងនោះ ករណីឆ្លងសហគមន៍ ៥០៩នាក់ និង អ្នកដំណើរពីបរទេស ២៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវី-១៩ សរុប ៣៣,៦១៣នាក់, អ្នកជាសះស្បើយ ២៦,០៧៨នាក់, អ្នកស្លាប់ ២៥២នាក់៕

អត្ថបទដែលជាប់ទាក់ទង