ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទាំងយប់ទៅទទួលយកស្ត្រីអ្នកជំងឺម្នាក់ ឈឺសន្លប់នៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅម៉ោងជាង ៨យប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកស្ត្រីអ្នកជំងឺម្នាក់ រស់នៅកោះរ៉ុង ដែលមានជំងឺធ្ងន់រហូតសន្លប់បាត់ស្មារតី   ដើម្បីបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

​លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនរងគ្រោះមានឈ្មោះ សឹង ដាណា អាយុ ២៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនតាមអូប័រពេទ្យល្បឿនលឿន ដឹកមកដល់ខេត្តព្រះសីហនុ និងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង