រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៦៣១នាក់ទៀត, ជាសះស្បើយ១០៦៩នាក់ និងស្លាប់១១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៣១នាក់ទៀត, ជាសះស្បើយ ១០៦៩នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦១៦នាក់ និងអ្នកដំណើរពីបរទេស ១៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងសរុប ៣៤,២៤៤នាក់- អ្នកជាសះស្បើយ ២៧,១៤៧នាក់- អ្នកស្លាប់ ២៦៣នាក់៕

អត្ថបទដែលជាប់ទាក់ទង