បន្តដាក់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ជាតំបន់លឿង..

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យលើការបន្តដាក់ចេញ នូវវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជាតំបន់លឿង ឈានទៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។

កិច្ចប្រជុំនេះ រៀបចំឡើងកាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង