រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៥៨៩នាក់ទៀត, ជាសះស្បើយ​៩៤៥​នាក់ និងស្លាប់​៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៨៩នាក់ទៀត, ជាសះស្បើយ ៩៤៥​នាក់ និងស្លាប់០៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៦២នាក់- អ្នកដំណើរពីបរទេស ២៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៤,៨៣៣នាក់- អ្នកជាសះស្បើយ ២៨,០៩២នាក់- អ្នកស្លាប់ ២៦៦នាក់៕

អត្ថបទដែលជាប់ទាក់ទង