រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៦៧៨នាក់ទៀត- ជាសះស្បើយ​៥៥៧នាក់ និងស្លាប់​១២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញធា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៧៨នាក់ទៀត- ជាសះស្បើយ ៥៥៧នាក់ និងស្លាប់ ១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍៦២៩នាក់ និងអ្នកដំណើរពីបរទេស ៤៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៥, ៥១១នាក់- អ្នកជាសះស្បើយ ២៨,៦៤៩​នាក់ និងមានអ្នកស្លាប់ចំនួន ២៧៨នាក់៕

អត្ថបទដែលជាប់ទាក់ទង