ប្រគល់អំណោយ «ថេបប្លេត» របស់សម្តេច​ ហ៊ុន សែន ជូនខេត្តចំនួន៥..

រាជធានីភ្នំពេញ៖ គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១​នេះ បានប្រគល់អំណោយ «ថេបប្លេត» របស់សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសំភារៈបរិក្ខាពេទ្យមួយចំនួនទៀត ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងក្នុងខេត្ត ចំនួន ០៥ រួមមាន៖ ខេត្តពោធិ៍សាត់- កំពង់ឆ្នាំង- បាត់ដំបង- ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។

ពិធីប្រគល់-ទទួល អំណោយទាំងនេះ បានធ្វើឡើងនៅខេត្តពោធិ៍សាត់ ដោយមានការអញ្ចើញចូលរួមជាអធិបតីភាពពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក ម៉ៅ ធនិន អភិបាលខត្តពោធិ៍សាត់ និងប្រធានមន្ទី​រអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង