កម្ពុជា នឹងមានភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ និងរលកសមុទ្រធំៗ ចាប់ពីថ្ងៃទី​៩ដល់១៥មិថុនា

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី​០៩ ដល់ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប។ ហើយចាប់ពីថ្ងៃទី​១៣ ដល់ថ្ងៃទី១៥ ខែមិថុនា កម្ពុជា នឹងទទួលកឥទ្ធិពលពីខ្យល់មូសុងនិរតី និងជ្រលង នៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2012។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទមនាប់កណ្តាល មានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង។

ដោយឡែក ចំពោះបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសានវិញ នឹងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគឥសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។

 

ចំណែកតំបន់ មាត់សមុទ្រវិញ គឺនឹងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយ និងខ្យល់កន្ត្រាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង