ថ្ងៃទី៨មិថុនានេះ សមត្ថកិច្ច​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​១៤​ករណី​- ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​១៧​នាក់​ និងរឹបអូស​សារធាតុ​ញៀន​ជាង​២​គីឡូក្រាម​

រាជធានីភ្នំពេញ​​៖​ ​សមត្ថកិច្ចស្ថាប័នជំនាញ បានឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១៧​នាក់ ​(​ស្រី​១​នាក់​)​ ​​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៤​ករណី នៅទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ២០២១នេះ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ១៧​នាក់​ រួម​មាន​៖​ ​បទល្មើស​ជួញដូរ​ ១៤​ករណី​ ឃាត់ខ្លួនជនសង្ស័យ​ ១៧​នាក់​។​

ចំពោះ​វត្ថុ​តាង ​ដែលសមត្ថកិច្ច ​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៨​ ខែមិថុនា​ រួម​មាន​៖​  មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ២៣៣៦,២០​ក្រាម​ និង ០​៤​កញ្ចប់​តូច​ និង ​អ៊ិ​ច​ស្តា​ស៊ី​ (mdma)​ =​ ៣៥,៩៨​ក្រាម​​។​

​លទ្ធផល​ខាងលើនេះ សមត្ថកិច្ចចំនួន​០៩​អង្គភាព​បាន​ចូលរួម​បង្ក្រាបរួមមាន៖​

មន្ត្រីជំនាញ​នគរបាល​៖​ ចំនួន ០៨​អង្គភាព​

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២២៨៧,៨៨​ក្រាម​ និង​MDMA​ ៣៥,៩៨​ក្រាម​។​

២​ /​ បាត់ដំបង​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៣៥,៣៩​ក្រាម​។​

៣​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ៥,៧០​ក្រាម​។​

៤​ /​ កោះកុង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៦៣​ក្រាម​។​

៥​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​

៦​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

៧​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

៨​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ៤,៧៤​ក្រាម​។​

​មន្ត្រីកងរាជអាវុធហត្ថ​​៖​ ចំនួន ០១​អង្គភាព​

១​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,៨៦​ក្រាម​៕

អត្ថបទដែលជាប់ទាក់ទង