រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៧២៩នាក់ទៀត- ជាសះស្បើយ​៣៩៨នាក់ និងស្លាប់​១១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៧២៩នាក់ទៀត- ជាសះស្បើយ ៣៩៨នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៦៧១នាក់ និងអ្នកដំណើរពីបរទេស ចំនួន ៥៨នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបជំងឺកូវីដ-១៩សរុបចំនួន ៣៦,២៤០នាក់- អ្នកជាសះស្បើយចំនួន ២៩,០៤៧នាក់ និងអ្នកស្លាប់ ២៨៩នាក់៕

អត្ថបទដែលជាប់ទាក់ទង