សមត្ថកិច្ចចម្រុះ​ខេត្តបាត់ដំបង ​ឃាត់ខ្លួនពលករខ្មែរម្នាក់ ដែលទើបវិល​ពីប្រទេសថៃ ចូលមក​កម្ពុជាវិញ​​ នៅ​ភូមិសាស្ត្រភូមិគីឡូ១៣

ខេត្តបាត់ដំបង​៖ កាលពីថ្ងៃពុធ ​ទី០៩ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះ ​ដែលចុះល្បាតការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ​បានឃាត់ខ្លួនបុរសម្នាក់ ដែលជាពលករខ្មែរ ទើបធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ​ នៅត្រង់ចំណុច ​ភូមិ​សាស្ត្រ​ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ​

បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច​ សមត្ថកិច្ចជំនាញ ក៏ធ្វើការអប់រំណែនាំ ហើយ​បានប្រគល់រូបគាត់ ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលគាត់យកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំ របស់ក្រសួងសុខាភិបាល បានដាក់ចេញ​៕

អត្ថបទដែលជាប់ទាក់ទង