រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៤២៦នាក់ទៀត- ជាសះស្បើយ៧៦០នាក់ និងស្លាប់១១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤២៦នាក់ទៀត- ជាសះស្បើយ ៧៦០នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ៣៨០នាក់ និងអ្នកដំណើរពីបរទេស ៤៦នាក់។

គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៦,៦៦៦នាក់- អ្នកជាសះស្បើយ ២៩,៨០៧នាក់ និងអ្នកស្លាប់ចំនួន ៣០០នាក់៕

អត្ថបទដែលជាប់ទាក់ទង