រថយន្ត៣គ្រឿងបុកគ្នា តាមផ្លូវជាតិលេខ៣ របួសមនុស្សច្រើននាក់

ខេត្តកំពត៖ សមត្ថកិច្ច បានឲ្យដឹងថា នៅម៉ោង ១៦ និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើងនៅលើផ្លូវជាតិលេខ៣ ខេត្តកំពត-ភ្នំពេញ នៅចន្លោះបង្គោលគីឡូម៉ែត្រ ១៣៨-១៣៩ រវាងរថយន្ត និងរថយន្ត ៣គ្រឿង បុកតគ្នា ដោយការបើកបរមានទិសដៅផ្ទុយគ្នា។

រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រួមមាន៖

១- រថយន្តបង្ករម៉ាក LXS 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B.3456 បើកបរដោយឈ្មោះ លឹម ស៊ីឌឿន ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ រថយន្តខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរ បានរងរបួសស្រាល។ រថយន្តនេះ មានមនុស្សប្រុសជិះចំនួន ៣នាក់ ក្នុងនោះ មានជាជនជាតិចិន ២នាក់ បានរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គហរោះ នៅមន្ទីរពេទ្យនៅក្រុងភ្នំពេញ។

២- រថយន្តម៉ាកដេវូ ពណ៌ស ខៀវពាក់ស្លាកលេខកណ្ដាល 2A2578 , រីឯកន្ទុយរម៉ក ពាក់ស្លាកលេខកំពង់ស្ពឺ 4A0425 បើកបរដោយឈ្មោះ ជុំ គង់ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្ដាល បានរងរបួសបាក់ដៃឆ្វេង ហើយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ រថយន្តនេះ បើកបរមានទិសដៅ ពីទិសខសងត្បូង ឆ្ពោះទៅទិសខាងជើង។

៣- រថយន្តម៉ាក FUSO ពណ៌សពាក់ស្លាកលេខព្រះសីហនុ 3A.1314 បើកបរដោយឈ្មោះ មាង សារ័ត្ថ ភេទប្រុស អាយុ ២១ឆ្នាំរស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត របួសធ្ងន់ រួមជាមួយអ្នកដំណើរចំនួន ២នាក់ទៀត ក៏រងរបួសដូចគ្នាដែរ មានឈ្មោះ មាង សារ៉ូ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកឈូក ខេត្តកំពត បានរងរបួសធ្ងន់ និងម្នាក់ទៀតមិនបានស្គាល់ឈ្មោះ ហើយជនរងគ្រោះទាំង ៣ នាក់ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

បច្ចុប្បន្ននេះ ចំពោះវត្ថុតាង រថយន្តទាំង ៣គ្រឍង ត្រូវសមត្ថកិច្ច នាំយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី៕

អត្ថបទដែលជាប់ទាក់ទង