រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៦៣៨នាក់ទៀត, ជាសះស្បើយ៦០៥នាក់ និងស្លាប់៩នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៣៨នាក់ទៀត, ជាសះស្បើយ ៦០៥នាក់ និងស្លាប់ ០៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៩៤នាក់ និងអ្នកដំណើរពីបរទេស ៤៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៧,៩៥៩នាក់។ អ្នកជាសះស្បើយ ៣១,២២២នាក់ និងមានអ្នកស្លាប់ ៣២០នាក់៕

អត្ថបទដែលជាប់ទាក់ទង