ក្រសួងសុខាភិបាល​ ក្រើនរំលឹក​ដល់​អភិបាល​រាជធានី​-​ខេត្ត​ ត្រូវពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​ អ្នកដំណើរ​ចូល​មក​កម្ពុជា

រាជធានី​ភ្នំពេញ​៖​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​អន្តរក្រសួង ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ បាន​បន្តផ្ញើសារក្រើនរំលឹក​ដល់​ លោក​-លោក​ស្រី​ ដែលជាអភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥​
ក្នុងប្រទេសកម្ពុជា ត្រូវពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូល​មក​កម្ពុជា​ ដោយ​ធ្វើតេស្ត​អង់​ទី​ហ្សែ​ន​រហ័ស​។​

​ក្នុង​លិខិត​លេខ​២៨១​ ស​ខ​ល​ របស់​ក្រសួងសុខាភិបាល​ ចុះ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ មានខ្លឹមសារដា ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ ចូល​មក​ប្រទេសកម្ពុជា​ តាម​ច្រកព្រំដែន ​ទាំង​ផ្លូវអាកាស​ ផ្លូវគោក​ និង​ផ្លូវទឹក​ ដាច់ខាតត្រូវធ្វើ​តេស្ត​អង់​ទី​ហ្សែ​ន ​រហ័ស​ឲ្យ​បាន​ហ្មត់ចត់បំផុត។​

​លិខិតដដែលបញ្ជាក់​ថា​ ចំពោះ​អ្នកជំងឺ ​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​ ត្រូវ​បញ្ជូន​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​។ ចំណែក​អ្នកដំណើរ​ផ្សេង​ទៀត ​ដែល​រួម​ដំណើរ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ ត្រូវ​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ​រយៈពេល​១៤​ថ្ងៃ​។​

​ដោយឡែក ចំពោះ អភិបាលខេត្ត​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ និង​វៀតណាម​ ត្រូវ​ប្រជុំ​ជាមួយ​សម​ភាគី​ថៃ​ – វៀតណាម​ ដើម្បី​ស្នើ​សុំ​កិច្ចសហការ​ ក្នុង​ការ​ពង្រឹង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​ ជូន​ដល់​ពលករ​ និង​ប្រជាជន​ទូទៅ​ មុន​នឹង​អនុញ្ញាត​ឲ្យ​មក​កម្ពុជា​វិញ​៕

អត្ថបទដែលជាប់ទាក់ទង