កម្លាំងនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ ​ចុះសហការទទួល​ពលរដ្ឋ​ខ្មែរ​​​៦​នាក់​ វិលពីថៃនៅស្រុក​សំពៅ​លូន​

​ខេត្តបាត់ដំបង​​៖​ នៅ​ថ្ងៃ​សុក្រ​ ​​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១នេះ កម្លាំងវរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​​ ​សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​សំពៅ​លូន​ ​និងកម្លាំងស្ថាប័នជំនាញដទៃទៀត បានចុះ​សហការ​ទទួលយក​ប្រជាពលរដ្ឋ​ខ្មែរ ទើប​វិល​ត្រឡប់ពីប្រទេសថៃ ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ពីកម្លាំង​យោធា​ថៃ​កងអនុសេនាធំ​ ១៣០៥​ ត្រង់​ចំណុច​ នៃ​ភូមិសាស្ត្រ​ភូមិ​គីឡូ​៩​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ចំនួន ​០៦​នាក់​,​ ស្រី​០២​នាក់​ និង​ក្មេង​០១​នាក់​។​

​បន្ទាប់​ពី​សាកសួរ​ព័ត៌មាន​ និង​អប់រំ​ណែនាំ​រួច​ កម្លាំង​បាន​ប្រគល់ប្រជាពឡរដ្ឋទាំង ០៦នាក់ ទៅ​ឲ្យក្រុម​គ្រូពេទ្យ​ ដើម្បី​ទទួលយក​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅទីតាំងអនុ​វិទ្យាល័យ​កូនភ្នំ​៣២​៕

អត្ថបទដែលជាប់ទាក់ទង