រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៤៦៨នាក់ទៀត- ជាសះស្បើយ៦៣៦នាក់ និងស្លាប់១៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៦៨នាក់ទៀត- ជាសះស្បើយ ៦៣៦នាក់ និងស្លាប់ ១៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៣៧នាក់ និងអ្នកដំណើរពីបរទេស ៣១នាក់។

ក្រសួងសុខាភុបាល បានឲ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៨,៤២៧នាក់- អ្នកជាសះស្បើយ ៣១,៨៥៨នាក់ និងអ្នកស្លាប់ ៣៣៥នាក់៕

អត្ថបទដែលជាប់ទាក់ទង