រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៥៤២នាក់ទៀត- ជាសះស្បើយ១,១០៩នាក់ និងស្លាប់១៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៤២នាក់ទៀត- ជាសះស្បើយចំនួន ១,១០៩នាក់ និងស្លាប់ ១៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥០៥នាក់ និងអ្នកដំណើរពីបរទេស ៣៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៨,៩៦៩នាក់។ អ្នកជាសះស្បើយ ៣២,៩៦៧នាក់ និងអ្នកស្លាប់ ៣៤៨នាក់៕

អត្ថបទដែលជាប់ទាក់ទង