បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៤៩៥នាក់- ជាសះស្បើយ​៦០៤​នាក់ និងស្លាប់​១៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា រក​ឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៩៥នាក់ទៀត- ជាសះស្បើយ ចំនួន ៦០៤​នាក់ និងស្លាប់ ១៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៥១នាក់ និងអ្នកដំណើរពីបរទេស ៤៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបចំនួន ៣៩,៤៦៤​នាក់- អ្នកជាសះស្បើយ ៣៣,៥៧១​នាក់ និងអ្នកស្លាប់ ៣៦១នាក់៕

អត្ថបទដែលជាប់ទាក់ទង