រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៦៩៣នាក់ទៀត- ជាសះស្បើយ​៧៥៤​នាក់ និងស្លាប់​៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ចំនួន ៦៩៣នាក់ទៀត- ជាសះស្បើយ ៧៥៤​នាក់ និងស្លាប់ ០៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦៦០នាក់ និងអ្នកដំណើរពីបរទេស ៣៣នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៤០,១៥៧នាក់ – អ្នកជាសះស្បើយ ៣៤,៣២៥នាក់ និងអ្នកស្លាប់ ៣៦៨នាក់៕

អត្ថបទដែលជាប់ទាក់ទង