រដ្ឋបាលខេត្តព្រះសីហនុ ​ត្រៀម​ចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-១៩ ជូនពលរដ្ឋរស់នៅខេត្តនេះជាថ្មីទៀត

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាស្ថាប័នពាកព័ន្ធ នៃរដ្ឋបាលខេត្តនេះ ដើម្បីត្រៀមរៀបចំ​ យុទ្ធនាការចាក់វ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩ ជូនពលរដ្ឋ​រស់នៅខេត្តព្រះសីហនុ ជាបន្តទៀត ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ កិច្ចប្រជុំនេះ​ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២១ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះដែរ ក៏ត្រៀមរៀបចំកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីថែរក្សាសន្តិសុខនិង សណ្ដាប់ធ្នាប់ នៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ក្នុងខេត្តព្រះសីហនុ ឲ្យមានរបៀបរៀបរយផងដែរ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រាល់ព័ត៌មាន​បន្ថែម ដែលទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខាងលើនេះ ប្រជាពលរដ្ឋអាច ទៅជួបជាមួយមន្ត្រីមូលដ្ឋាន តាមឃុំ-សង្កាត់ដែលខ្លួនកំពុងរស់នៅ​៕

អត្ថបទដែលជាប់ទាក់ទង