ឧកញ៉ា ទៀ វិចិត្រ បន្តផ្តល់មធ្យោបាយដឹកជញ្ជូនក្រុមការងារកងទ័ព ចុះទៅចាក់វ៉ាក់សាំងជំងឺកូវីដ ជូនពលរដ្ឋនៅលើកោះរ៉ុង..

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុបានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយផ្តល់មធ្យោបាយដឹកជញ្ជូន ក្រុមការងារកងទ័ព នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ធ្វើដំណើរទៅបំពេញបេស្កកម្មចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅលើក្រុងកោះរ៉ុង ប្រកបដោយសុវត្ថិភាព។

សកម្មភាពដឹកជញ្ជូននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយ លោកស្រីវរសេនីយ៍ឯក សំ ចាន់ម៉ាឡា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ៕

 

អត្ថបទដែលជាប់ទាក់ទង