បន្តរកឃេីញករណីឆ្លងជំងឺកូវីដ-១៩ថ្មី​៦២៥នាក់​- ជាសះស្បើយ​៧០៥នាក់ និងស្លាប់ថ្មី​១២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា រកឃេីញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦២៥នាក់ – ជាសះស្បើយ ៧០៥នាក់ និងស្លាប់ថ្មីចំនួន ១២នាក់។ ក្នុងនោះករណីឆ្លងសហគមន៍មានចំនួន ៥៩១នាក់ និងអ្នកដំណើរពីបរទេសចូលកម្ពុជា មានចំនួន ៣៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤០,៧៨២នាក់។  អ្នកជាសះស្បើយសរុប ៣៥,០៣០នាក់ និងអ្នកស្លាប់សរុប ៣៨០នាក់៕

អត្ថបទដែលជាប់ទាក់ទង