​ពលករខ្មែរ៦នាក់ទៀត​​វិល​​ពី​ថៃ ចូលមក​កម្ពុជា​វិញ ត្រង់ចំណុចភូមិ​ស្ពានយោលខេត្តបាត់ដំបង

ខេត្តបាត់ដំបង​៖​ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តបាត់ដំបង និងកម្លាំងយោធា ប្រចាំការនៅតាមព្រំដែនកម្ពុជា-ថៃ​ បាន​ទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់​មកពីប្រទេស​ថៃ ចូលមកប្រទេសកម្ពុជាវិញ​ ត្រង់ចំណុច​ភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនចំនួន ៦នាក់​ (ស្រី៣នាក់) ក្នុងនោះ​មានកុមារម្នាក់​ផង។

ពលករខ្មែរទាំង ៦នាក់នោះ បន្ទាប់​ពីសមត្ថកិច្ចបាន​សាក​សួរ​ឈ្មោះ និង​អប់រំណែនាំរួច សមត្ថកិច្ច ក៏បាន​ប្រគល់​ជូនទៅក្រុម​គ្រូពេទ្យ ដើម្បី​នាំយកទៅ​កាន់មណ្ឌល​ចត្តាឡីស័ក ​នៅអនុវិទ្យាល័យកូនភ្នំ៣២​៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង