សមត្ថកិច្ចនាំខ្លួន​អ្នកញៀនល្បែង​៥នាក់ នៅស្រុកបាណន់​មកអប់រំនិងធ្វើកិច្ចសន្យា

ខេត្តបាត់ដំបង​៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ) មួយករណី នៅត្រង់ចំនុចភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ​ដោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះចំនួន ៥០នាក់។

មន្ត្រីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ទាំង ០៥នាក់មានឈ្មោះ៖  ឈ្មោះ ម៉ៅ ចាន់ថា ហៅ ខ្ញឹង ភេទស្រីអាយុ ២៨ឆ្នាំ មានទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់​។ ​ឈ្មោះ សុត សឿត ភេទស្រី អាយុ ៤៥ឆ្នាំ ទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់​។ ​ឈ្មោះ ស្រៀង គឹមសង ហៅ ណល់ ភេទស្រី អាយុ ៤៣ឆ្នាំ ទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់​។ ​ឈ្មោះ កាំង ទូច ភេទប្រុស អាយុ ៥៤ឆ្នាំ ទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ និង​ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានរួមមាន៖
– សន្លឹកបៀរចំនួន ០២ហ៊ូ
– កំរាលក្រាលសំរាប់លេងល្បែង ០១ផ្ទាំង
– កន្ទេល០១
– ប្រាក់ខ្មែរចំនួន ២៨,០០០រៀល
– ម៉ូតូចំនួន ០២គ្រឿង
– ស្បែកជើង ០២គូរ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងស៊ីសងទាំង ០៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ ​បានណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ដូចនេះតទៅទៀត  បន្ទាប់មក ក៏អនុញ្ញាតឲ្យវិញត្រឡប់ទៅលំនៅដ្ឋានរៀងខ្លួនវិញ៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង