បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ​ថ្មី​៧៩៩នាក់​- ជាសះស្បើយ​៩១០នាក់ និងស្លាប់ថ្មី១៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-ថ្មី ចំនួន ៧៩៩នាក់ទៀត- ជាសះស្បើយចំនួន ៩១០នាក់ និងស្លាប់ ១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៧០២នាក់- អ្នកដំណើរពីបរទេស ៩៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកសុក្រ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤១,៥៨១នាក់- អ្នកជាសះស្បើយ ៣៥,៩៤០នាក់
និងមានអ្នកស្លាប់ចំនួន ៣៩៤នាក់៕

អត្ថបទដែលជាប់ទាក់ទង