ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់​៨៥ព្រះវស្សា យាងចូល៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ

រាជធានីភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សា យាងចូល៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល​។

​ខ្ញុំម្ចាស់តំណាងឲ្យ គេហទំព័រ «កម្ពុជាថ្ងៃនេះ» ​សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវអំណរសាទរឥតឧបមា ចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល​​ សូមទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំងប្រទេស ជានិច្ចនិរន្តន៍តរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង