ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទាំងយប់ ទៅដឹកស្ត្រីឈឺជំងឺលើសឈាមម្នាក់ ពីកោះរ៉ុងមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ ក្រុមគ្រួសារស្ត្រីអ្នកជំងឺលើសសម្ពាធឈាមម្នាក់ រស់នៅលើកោះរ៉ុង នៃក្រុងកោះរ៉ុង បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀត វិចិត្រ ដែលបានបញ្ជូនបុគ្គលិកសង្គ្រោះ អមដោយអូប័រពេទ្យល្បឿនលឿនទាំងកណ្តាលអាធ្រាត្រ ចេញទៅដឹកម្តាយ របស់ខ្លួន ដែលកំពុងមានជំងឺលើសឈាមធ្ងន់ធ្ងរ បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានទាន់ពេល។

សមាជិកគ្រួសារស្ត្រីអ្នកជំងឺ បានថ្លែងទាំងអ៊ួលដើមកថា ពួកគាត់ខ្វះមធ្យោបាយ ដើម្បីនាំយកម្តាយ ដែលមានជំងឺធ្ងន់ពីលើដីកោះ ឆ្ពោះមកកាន់ដីគោក ដើម្បីទទួលការព្យាបាល។ ប៉ុន្តែជាសំណាងល្អបំផុត កង្វល់ របស់ពួកគាត់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង បានជូនដំណឹងទៅលោកឧកញ៉ា ទៀ វិចិត្រ ហើយភ្លាមៗនោះ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រពេទ្យល្បឿនលឿន មកដឹកម្តាយ របស់ខ្លួន ទាំងយប់ នាំមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះអាយុជីវិត។

​សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង បានឲ្យដឹងថា ស្រ្តីជនរងគ្រោះខាងលើមានឈ្មោះ ឃឹត ឈឿន ជាភរិយា របស់លោក សុខ ណេតចៅសង្កាត់រងទី១ សង្កាត់កោះរ៉ុងសន្លឹម រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

កាលពីម៉ោងជាង ១១យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះ នៃក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីតបូដកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) និងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកស្ត្រីរងគ្រោះម្នាក់ រស់នៅលើកោះរ៉ុង ដែលមានជំងឺលើសឈាម ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ពេលនេះ ស្រ្តីរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះ របស់លោកឧកញ៉ា ទៀ វិចិត្រ បានដឹកស្ត្រីរងគ្រោះពីកោះរ៉ុង បញ្ជូនតាមអូបរ័ពេទ្យ មកកាន់ខេត្តព្រះសីហនុ ដោយសុវត្ថិភាព ហើយដឹកបន្តតាមរថយន្ត សង្គ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង