រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកបណ្ដោះអាសន្នអាជីវកម្ម ឬមុខរបរដែលមានហានិភ័យខ្ពស់ និងការជួបជុំលើសពី១៥នាក់ រយៈពេល១៤ថ្ងៃ

រាជធានីភ្នំពេញ​៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ ដែលអាលចឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជ​នមានគ្នាលើសពី ១៥នាក់  នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ​រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។

​សេចក្ដីសម្រេច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២១ របស់​រដ្ឋបាលរាជធានីភ្នំពេញ ​បាន​សម្រេចដូចខាងក្រោម៖

  • សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀន ដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
  • អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក បៀហ្គាឌីន និងកាស៉ីណូ
  • រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា
  • អាជីវកម្មម៉ាស្សា
  • រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

សេចក្តីសម្រេចដដែលនេះ បញ្ជាក់ថា ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន​ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ជាងនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ ​មិនអនុញ្ញាតឲ្យមានការជួបផ្ដុំមនុស្សជាលក្ខណៈឯកជន ​លើសពី១៥នាក់ទេ លើកលែងតែករណីមួយចំនួន ដូចមានកំណត់ក្នុងប្រការ៣ នៃសេចក្ដីសម្រេចនេះ​។

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង