បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៩​ មិថុនា​ បាន១៤​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​​៣១​នាក់ ​និងរឹបអូស​សារធាតុ​ញៀន​ជាង​​១​គីឡូក្រាម​

រាជធានីភ្នំពេញ​៖​ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានជនសង្ស័យ​ចំនួន​ ៣១​នាក់ ​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៤​ករណី នៅ​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា ឆ្នាំ​២០២១នេះ។​

​ចំពោះ​វត្ថុ​តាង ​ដែល​ចាប់​យក​សរុប ក្នុង​ថ្ងៃ​ទី​១៩​ ខែមិថុនា​ រួម​មាន​៖

មេ​តំ​ហ្វេ​តា​មីន​(Ice)=១០៥២,៨៣​ក្រាម​ និង​២៦​កញ្ចប់​តូច​ និង​ កញ្ឆា​ =​ ៤,៩៥​ក្រាម​​។​

​លទ្ធផល​ខាងលើ​ មានកម្លាំងសមត្ថកិច្ចជំនាញចំនួន ០៥​អង្គភាព​ បាន​ចូលរួម​បង្ក្រាប​ រួមមាន៖​
កម្លាំង​នគរបាល ចំនួន៨​អង្គភាព​៖

១- ខេត្តបន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ខ្លួនជនសង្ស័យ ០​៤​នាក់​ ស្រី​ ០១​នាក់​ ដោយចាប់​យក ​Ice​ ចំនួន ១០៣៤,៩០​ក្រាម​ និង​កញ្ឆា​ ៤,៩៥​ក្រាម​។​

២- ខេត្តបាត់ដំបង​៖​ ជួញដូរ​ ០៤​ករណី​ ឃាត់ខ្លួនជនសង្ស័យ​ ០៧​នាក់​ និងចាប់​យក ​Ice​ ចំនួន ១៤,៧២​ក្រាម​។​

៣​- ខេត្តកំពង់ចាម​៖​ ជួញដូរ​ ០១​ករណី​ ឃាត់ខ្លួនជនសង្ស័យ ០៥​នាក់​ និង​អនុវត្តន៍​ដីកា​ ០១​ករណី​ ដោយចាប់ឃាត់ខ្លួនជនសង្ស័យ​ ០១​នាក់​ និងចាប់​យក ​Ice​ ចំនួន ២,៥៧​ក្រាម​។​

៤- ខេត្តកំពត​៖​ ជួញដូរ​ ០១​ករណី​ ឃាត់ខ្លួនជនសង្ស័យ​ ០១​នាក់​ និងចាប់​យក​Ice​ ០,៦៤​ក្រាម​។​

៥- ខេត្តកណ្តាល​៖​ ជួញដូរ​ ០៤​ករណី​ ឃាត់​ខ្លួនជនសង្ស័យ ០៨​នាក់​ ស្រី​ ០១​នាក់​ និង​អនុវត្តន៍​ដីកា​ ០១​ករណី​ ចាប់​ខ្លួន ០១​នាក់​ និងចាប់​យក ​Ice​ ចំនួន ២៣​កញ្ចប់​តូច​។​

៦- ខេត្តក្រចេះ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់ខ្លួនជនសង្ស័យ ០៣​នាក់​ ស្រី​ ០១​នាក់​ និងចាប់​យក​ Ice​ ចំនួន ០២​កញ្ចប់​តូច​។​

៧- ខេត្តរតនគិរី​៖​ ជួញដូរ​ ០១​ករណី​ ឃាត់ខ្លួនជនសង្ស័យ​ ០១​នាក់​ និងចាប់​យក ​Ice​ ចំនួន ០១​កញ្ចប់​តូច​។​

៨- ខេត្តត្បូងឃ្មុំ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់ខ្លួនជនសង្ស័យ ០២​នាក់​ និងចាប់​យក ​Ice​ ចំនួន ០១​កញ្ចប់​តូច​៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង