គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​១៩​ មិថុនា​ កើតឡើង​៨​លើក​ ​​ស្លាប់និងរបួស​១៦​នាក់​

រាជធានី​ភ្នំពេញ​៖​ ​សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមិថនា ឆ្នាំ​២០២១នេះ បានកើតឡើង​ចំនួន ៨លើក បណ្តាលឲ្យមានមនុស្ស​ស្លាប់ចំនួន ០៦​នាក់​ (​ស្រី​២​នាក់​)​ របួសធ្ងន់​ ០៧​នាក់​(​ស្រី​២​នាក់​)​ និង​របួសស្រាល​ ០៣​នាក់​(​ស្រី​១​នាក់​)​​។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​របួស​ចំនួន​១៦​នាក់​ ​ដោយសារ​ការ​​ប៉ះទង្គិច​គ្នា​ចំនួន​ ០៨​លើក​​៕

អត្ថបទដែលជាប់ទាក់ទង