​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ រក​ឃើញ​យានយន្ត​ល្មើស​​៦២១​គ្រឿង​ និង​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​

រាជធានី​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ ឲ្យ​ដឹង​ថា​ ក្នុងចំណោម​គោលដៅ​សរុបចំនួន​ ១៦៦​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៧.០៩២​គ្រឿង​ និងម៉ូតូ​ ៣.៥៣៥​គ្រឿង​។ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៦២១​គ្រឿង​ ហើយ​មាន​ម៉ូតូ​ចំនួន​ ៤៣៥​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។​

​ដោយឡែក​ក្នុង​រយៈពេល​ ១៩​ថ្ងៃ ​គឺចាប់ពីថ្ងៃ​ទី​០១-១៩​ ខែមិថុនា ចំពោះការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ សមត្ថកិច្ចបានហៅយានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ១១៦.២៣៤​គ្រឿង​។ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ១២.៤៣៨​គ្រឿង​ និងមាន​ម៉ូតូ​ចំនួន​ ៩.៦២០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​​​

អត្ថបទដែលជាប់ទាក់ទង