កម្លាំង​​នគរបាល​ស្រុក​ចំការលើ​ ​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​

ខេត្ត​កំពង់ចាម​៖​ ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃស្នងការដ្ឋាននគរបាល​ខេត្តកំពង់ចាម​ ​​​​​បានសហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ ​បាន​ចុះ​បង្ក្រាប​ករណី​​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បា ​នូវ​សារធាតុ​ញៀន​ចំនួន ០១​ករណី​ ដោបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងវត្ថុតាមសារធាតុញៀនមួយចំនួនទៀត។

​ប្រតិបត្តិការ​ខាងលើនេះ​ ធ្វើឡើងនៅម៉ោង ១៥ និង៣០នាទី ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​ក្នុង​សាលារៀន​ ស្ថិត​ក្នុងភូមិ​ជយោ​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​

នាឱកាសនោះដែរ ​សមត្ថកិច្ច​បានហូត​វត្ថុ​តាង​រួម​មាន​៖​ ម្សៅ​ក្រាម ​ពណ៌​ស ​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ១០​កញ្ចប់​ និង​ទូរស័ព្ទ​ដៃ​ចំនួន​​០៦​ គ្រឿង​។​

​បច្ចុប្បន្ននេះ ជនសង្ស័យ​ និង​ង​វត្ថុ​តាង​ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ​កាន់​ការិយាល័យ​ជំនាញ​ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង