រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៦៥៩នាក់​- ជាសះស្បើយ​៦២១នាក់ និងស្លាប់ថ្មី​១៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៥៩នាក់ទៀត- ជាសះស្បើយ​ចំនួន ៦២១នាក់ និងស្លាប់ថ្មីចំនួន ១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៦០៧នាក់ និងអ្នកដំណើរពីបរទេសចូលមកកម្ពុជា មានចំនួន ៥២នាក់។

គិតត្រឹមព្រឹក​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤២,៧១១​នាក់- អ្នកជាសះស្បើយ ៣៧,៤៨៩នាក់ និងមានអ្នកស្លាប់ចំនួន ៤៣១នាក់៕

អត្ថបទដែលជាប់ទាក់ទង