ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បញ្ជូន​ជនសង្ស័យ​៦​នាក់​ ពាក់ព័ន្ធ​នាំ​មនុស្ស​ឆ្លង​ដែនខុសច្បាប់​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​៖​ សមត្ថកិច្ចនគរបាល នៃការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃចន្ទ ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន ​០៦​នាក់​ ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ដែនខុសច្បាប់​ ទៅ​កាន់សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បីអនុវត្ត​នីតិវិធីតាម​ច្បាប់​។​

​លោក​វរសេនីយ៍ទោ​ បោ​ន​ ស៊ី​ហា​ អធិការ​ស្តីទី​នគរបាលក្រុងប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​មេ​ខ្ស​ល់​ – អ្នក​រត់​ម៉ូតូ​​ឌុ​ប​ និង​ប្រជាជន​ខ្មែរ​សរុប​ចំនួន ​១២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​វរ​សេនា​​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​​ ​ឃាត់ខ្លួន​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​អនីតិជន​ នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពីរសៀល​ម៉ោង​០៣ ​និង​៤៥​នាទី​ ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២១។ ក្នុង​នោះ​មាន​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​ ០៦​គ្រឿង​,​ ផា​ស្អាប់ ​០១​គ្រឿង ​និង​ម៉ូតូ​០២​គ្រឿង​។​

​ជនសង្ស័យទាំង ០៦នាក់នោះ រួមមាន៖

១​ – ឈ្មោះ ​សុខា​ រ៉ា​វុ​ធ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត

២- ឈ្មោះ ខេមរា​ សូ​រ៉ា​វីត​ ហៅ​ម៉ៅ​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​២​ សង្កាត់-ក្រុង​ប៉ោយ​ប៉ែ​ត

៣​- ​ឈ្មោះ លី​ វ៉​ន​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រិច​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ (​ទាំង​០៣​នាក់​នេះ​ ជា​មេ​ខ្ស​ល់​)​

​៤- ​ឈ្មោះ​ ជី​ង​ ហៅ​ ណា​ន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ប្រជា​ធម្ម​កើត​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត

៥-​ ឈ្មោះ​ប៉ែន​ ឆៃ​ណា​ម​ ភេទ​ប្រុស ​អាយុ ១៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ប្រជា​ធម្ម​កើត​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត

៦- ​ឈ្មោះ​យួ​ម​ សឿ​ម​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ – ​ក្រុង​ប៉ោយ​ប៉ែ​ត ​(០៣​នាក់​នេះ​ ជា​អ្នក​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ពលករ​ដើម្បី​ឆ្លង​ដែន​)​​។​

​លោកស្រី​វរសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ ស​និង​ការពារ​អនីតិជន​ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​មេ​ខ្ស​ល់​ចំនួន​ ០៣​នាក់​ និង​អ្នក​ពាក់ព័ន្ធ​ចំនួន ​០៣​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់រួចហើយ ​នៅ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​។​

ចំណែក​ប្រជាពលរដ្ឋ​ទាំង​ ០៦​នាក់​ ត្រូវសមត្ថកិច្ចបញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​វិទ្យាល័យ​និមិត្ត​ ក្នុង​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង