ព្រឹកនេះ អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកចរន្តអគ្គិសនីបណ្តោះអាសន្នពី អនុស្ថានីយស្ទឹងហាវ..

ខេត្តព្រះសីហនុ៖ នៅម៉ោង ០៨ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយស្ទឹងហាវ (GSSTH-F3B) ដើម្បីឱ្យក្រុមហ៊ុន EM Construction Import Export Co.,LTD ធ្វើការរុះរើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលប៉ះពាល់ដល់ការស្ថាបនាផ្លូវ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ តាមបណ្តោយផ្លូវលេខ១៤៦ តំបន់ទំនប់រលក ភូមិ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំពោះករណីនេះ ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦:០០ នាទីល្ងាច។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកលោកស្រី ជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង