នៅមុននេះបន្តិច គ្រោះថ្នាក់ចរាចរណ៍នៅម្តុំឃ្លាំងលើ ស្លាប់មនុស្សទៀតហើយ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យបុរស ខាងម្នាក់ភាគីអ្នកជិះម៉ូតូ បានស្លាប់នៅកន្លែងកើតហេតុ ដោយសាររថយន្តមួយគ្រឿងបុក ពេលជនរងគ្រោះ កំពុងបើកម៉ូតូបញ្ច្រាសទិសក្បែរទ្រូងខណ្ឌចែកផ្លូវ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នៅម៉ោងជាង ៧យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចនគរបាលឲ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកេីតឡេីង​ រវាង​ ម៉ូតូ​០១គ្រឿង​ម៉ាក​ HONDA AREBLADE ពណ៌ខ្មៅ-ក្រហម​ គ្មានផ្លាកលេខ​ អ្នកបើកបរ​ មិនទាន់ស្គាល់អត្តសញ្ញាណ​ ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​ ២០ឆ្នាំ​ មានទិសដៅពី​ ឃ្លាំងលេី​ ឆ្ពោះទៅ​រោងចក្រញូស្តារ​ (បេីកបរ​បញ្ច្រាស់ទិស​ចរាចរណ៍​​​)។ លុះបើកមកដល់ចំណុចកើតហេតុខាងលេី​ ក៏បានបុក​ចំពីមុខ​​រថយន្ត​ ០១គ្រឿង​ម៉ាក​ HYUNDAI Strarix ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2AZ-5287 អ្នកបើកបរ​ឈ្មោះ​ FAN DALI ភេទ​ប្រុស​ ឆ្នាំកំណើត​១៩៨៣​ ជនជាតិ​ចិន​ ស្នាក់នៅ​ភូមិ​ចោមចៅ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មានទិសដៅផ្ទុយគ្នា​។

ក្រោយកើតហេតុ អ្នកបេីកបរ​រថយន្ត​ត្រូវបាននគរបាលឃាត់​ខ្លួន​ នាំមក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង