រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៨៧នាក់ទៀត- ជាសះស្បើយ៥៤៨នាក់ និងស្លាប់១៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៨៧នាក់ទៀត ជាសះស្បើយ ៥៤៨នាក់ និងស្លាប់ ១៦នាក់។ ករណីឆ្លងសហគមន៍ ៥៣៣នាក់ និងអ្នកដំណើរពីបរទេស ៥៤នាក់។

ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប ៤៤,៧១១នាក់- អ្នកជាសះស្បើយ ៣៩,៣១៤នាក់ និងអ្នកស្លាប់ ៤៧៥នាក់៕

អត្ថបទដែលជាប់ទាក់ទង