ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិច និងសត្វក្រាស់៣ក្បាលទៀត យកទៅលែងក្នុងសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយកសត្វល្មិច ចំនួនមួយក្បាល និងសត្វក្រាស់ ចំនួនពីរក្បាល យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។ ហើយក៏ជាការលែងលើកទី១២៥ របស់លោកឧកញ៉ា។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វអណ្តើកសមុទ្រ និងសត្វក្រាស់ ក្រោយនេសាទបានមករូបលោក ដើម្បីធ្វើការអភិរក្ស័ និងយកទៅលែងចូលសមុទ្រធម្មជាតិវិញ។

ជាងនេះទៀត លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទសមុទ្រ សូមជួយការពារអភិរក្ស័សត្វក្រាស់ និងអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មណាមួយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង