អង្គការសុខភាពពិភពលោក​ ផ្តល់ជំនួយ​សម្ភារៈបរិក្ខាវេជ្ជសាស្ត្រ ជូន​កម្ពុជា ដើម្បីសម្រាប់ប្រើប្រាស់ទប់ស្កាត់ជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) ផ្តល់ជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្ត្រ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាត​ត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។

ពិធីប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្ត្រ​ទាំងនេះ ធ្វើឡើងរសៀលថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព​ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។

​ជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្ត្រទាំងនោះរួមមាន៖ – ម៉ាសN95 ចំនួន 70.000 ម៉ាស់ ២- ម៉ាស៊ីនជំនួយដកដង្ហើម (Oxygen Concentrator) ចំនួន 360គ្រឿង-  ឱសថ Dexamethasone ចំនួន19,000 ប្រអប់ និ​ ម៉ាស៊ីនភ្លើង ចំនួន ២៥គ្រឿង​ សរុបជាទឹកប្រាក់ចំនួន USD 658,000.000៕

អត្ថបទដែលជាប់ទាក់ទង