​ឧកញ៉ា ទៀ វិចិត្រ និងភរិយា បន្តនាំយកម្ហូបអាហារចម្រុះ និងសម្ភារៈការពារជំងឺកូវីដ​-១៩​ ​ឧបត្ថម្ភជូន​​ក្រុមគ្រូពេទ្យកងទ័ពជើងទឹក ​នៅ​ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី បានបន្តនាំយកម្ហូបអាហារចម្រុះ និងសម្ភារៈការពារជំងឺកូវីដ​-១៩​ ដើម្បីឧបត្ថម្ភជូនដល់​ក្រុមគ្រូពេទ្យកងទ័ពជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យ នឹងប្រើរយៈពេល ៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទាំងដូសទី១ និងដូសទី២។

ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ ដោយមាន លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ជាតំណាង លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក។ ហើយចំពោះពិធីប្រគល់ទទួល​ម្ហូបអាហារនិងសម្ភារៈ ត្រូវបានបែងចែកជូនក្រុមគ្រូពេទ្យកងទ័ពជើងទឹកទាំង ០៣ផ្នែក ដែលកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដោយក្នុងមួយផ្នែកៗទទួលបាន៖

១- សាច់ក្រក ៥០០គីឡូ សរុប ១៥០០គីឡូ
២- ត្រីងៀត ៥០០គីឡូ សរុប ១៥០០គីឡូ
៣- មីកំប៉ុង ២០កេះ សរុប ៦០កេះ
៤- អង្ករ ០១តោន សរុប ០៣តោន
៥- ត្រីខ ២០កេះធំ សរុប៦០កេះធំ
៦- បន្លែ ៥០០០គីឡូក្រាម សរុប ១៥០០០​គីឡូក្រាម
៧- ទឹកក្រូច ១០កេះ សរុប ៣០កេះ
៨- បាកាស ១០កេះ សរុប ៣០កេះ
៩- ខារ៉ាប៉ាវ ១០កេះ សរុប ៣០កេះ
១០- ទឹកសុទ្ធ ៥០កេះ សរុប ១៥០កេះ
១១- ម៉ាស់ ០២កេះធំ សរុប ០៦កេះធំ
១២- ទឹកអាកុល ២០កាន សរុប ៦០កាន
១៣- ស្រោមដៃ ០២កេះធំ សរុប ០៦កេះធំ
១៤- របាំងមុខ ២០០ឈុត សរុប ៦០០ឈុត
១៥- ដបសំរាប់បាញ់អាកុល ១០ដប សរុប ៣០ដប៕

អត្ថបទដែលជាប់ទាក់ទង